បេសកកម្ម
របស់យើង
កម្មវិធី
និងគម្រោង
មហារីកកុមារនិងការព្យាបាល
រោគស្ត្រី និងសម្ភព
គ្លីនិកចល័ត
យើងផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារ រួមទាំងកុមារដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកផងដែរ។
យើងមានឯកទេសក្នុងការព្យាបាលជំងឺមហារីកដូចជា hepatoblastoma និង neuroblastoma ។
មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ផ្តល់សេវាព្យាបាល ផ្នែករោគស្ត្រី និងសម្ភព រួមសហការជាមួយនឹង
មន្ទីរពេទ្យបង្អែកពញាឮ។
យើងធ្វើការជាមួយមន្ទីរពេទ្យក្នុងស្រុក ដើម្បីគ្រប់គ្រងការថែទាំទារកទើបនឹងកើត ពិនិត្យផ្ទៃពោះ រៀបចំថ្នាក់សម្ភព និងគ្រប់គ្រងការសម្រាលកូន។
បេសកកម្មដំបូងរបស់ Japan Heart គឺការធ្វើគ្លីនិកចល័តនៅតាមសហគមន៍។
ទោះបីជាឥឡូវនេះយើងមានមូលដ្ឋាន
វេជ្ជសាស្រ្ត(មន្ទីរពេទ្យផ្ទាល់ខ្លួន)ក៏ដោយ
ក៏យើងនៅតែបន្តគាំទ្រសហគមន៍ជនបទជាមួយនឹងបេសកកម្មចល័តជាទៀងទាត់។ ក្នុងអំឡុងពេលបេសកកម្ម យើងផ្តល់សេវាវេជ្ជសាស្រ្ត និងការវះកាត់ដល់អ្នកដែលមិនមានលទ្ធភាពទទួលបានការព្យាបាលដោយសារកក្តាជីវភាព ។
កម្មវិធីផ្តល់អាហារូបករណ៍
បេសកកម្មសង្គ្រោះ
គ្រោះមហន្ថរាយធម្មជាតិ
ផែនការនៃអនាគតវេជ្ជសាស្រ្តរបស់យើងនៅកម្ពុជាគឺគម្រោង"ស្ពាននៃក្តីស្រមៃ"តាមរយៈកម្មវិធីអាហារូបករណ៍ ដល់សិស្សានុសិស្សនៅតាមតំបន់ជនបទ ដែលមានក្តីស្រមៃចង់ក្លាយទៅជាបុគ្គលិកសុខភិបាលប៉ុន្តែសេដ្ឋកិច្ចគ្រូសារមិនអាចជួយឲ្យពួកគេចូលរៀននៅសាកលវិទ្យាល័យវេជ្ជសាស្រ្តបាន។ គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១១មក។
បន្ថែមពីលើជំនួយផ្នែកហិរញ្ញវត្ថុ និស្សិតអាហារូបករណ៍របស់យើងមានឱកាសចូលរួមសកម្មភាពនៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន និងបេសកកម្មចល័តទៅកាន់មន្ទីរពេទ្យដៃគូនានា។ តាមរយះសិស្សច្បងពីមួយជំនាន់ទៅមួយជំនាន់ ពួកគេអាចរៀនសូត្រនិងទទួលបានបទពិសោធន៍ផ្នែកវេជ្ជសាស្ត្រនៅនឹងកន្លែងនូវអ្វីដែល អង្គការបេះដូងជប៉ុន ផ្តល់ឲ្យតាមរយៈផែនការវេជ្ជសាស្ត្រជាក់លាក់របស់យើង៖ "ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំងឺម្នាក់ៗដើម្បីថែរក្សាសុខភាព ផ្លូវកាយនិងផ្លូវចិត្ត និងគ្រួសាររបស់ពួកគេឱ្យកាន់តែប្រសើរឡើង"។
បទពិសោធន៍របស់យើងក្នុងការជួយសង្គ្រោះក្នុងគ្រាមានអាសន្នបន្ទាប់ពីព្យុះស៊ីក្លូន Nargis ក្នុងប្រទេសមីយ៉ាន់ម៉ា ការរញ្ជួយដីដ៏ធំនៅប្រទេសជប៉ុនខាងកើត និងព្យុះទីហ្វុង Haiyan ក្នុងប្រទេសហ្វីលីពីនបានបង្រៀនយើងយ៉ាងច្រើន។
ក្នុងឆ្នាំ ២០១៤ Japan Heart បានចាប់ផ្តើមគម្រោងជំនួយសង្គ្រោះបន្ទាន់អន្តរជាតិ ឬ iER ក្នុងក្តីសង្ឃឹមថានឹងប្រើប្រាស់ការយល់ដឹង និងចំណេះដឹងដែលយើងទទួលបាន។
នៅពេលគ្រោះមហន្តរាយកើតឡើង Japan Heart នឹងបញ្ជូនក្រុមជំនួយផ្នែកវេជ្ជសាស្រ្ត ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយទ្រង់ទ្រាយធំនៅក្នុងប្រទេសជប៉ុន និងតាមបណ្តាប្រទេសអាស៊ាន ដើម្បីជួយដល់ប្រជាជនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
យើងក៏កំពុងអនុវត្តការបណ្តុះបណ្តាលរួមគ្នាជាមួយប្រទេសឥណ្ឌូនេស៊ី និងសមាជិកអាស៊ានដទៃទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការកសាងបណ្តាញជាប្រព័ន្ធជាមួយអង្គការសម្ព័ន្ធ ដើម្បីផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សក្នុងគ្រាមានគ្រោះមហន្តរាយ។